ការកំណត់សម្គាល់អត្តសញ្ញាណបុគ្គលិកជំរឿន _

Census Enumerator

គោលបំណងនៃអនុស្សរណៈនេះគឺដើម្បីជម្រាបជូនអ្នកអំពីវិធីដែលនាយកដ្ឋានប៉ូលីសទីក្រុងឡូវ៉ែល​ និង

អ្នករស់នៅទីក្រុង អាចផ្ទៀងផ្ទាត់អត្តសញ្ញាណនៃអ្នករៀបចំការិយាល័យជំរឿន (អ្នកជំរឿន) ។

អ្នកធ្វើជំរឿន ឬអ្នកតំណាងនៅតាមមូលដ្ឋាននឹងបង្ហាញផ្លាកសម្គាល់ខ្លួនដែលរួមមានៈ

  • ឈ្មោះ​របស់​ពួកគេ,
  • រូបថតរបស់ពួកគេ
  • ស្នាមសម្គាល់វាយលើក្រដាស(ព្រីលៗ)នៃនាយកដ្ឋានពាណិជ្ជកម្ម, និង
  • កាលបរិច្ឆេទផុតកំណត់។

ពួកគេនឹងមានកាបូបជាផ្លូវការនិងឧបករណ៍អេឡិចត្រូនិចដែលចេញដោយការិយាល័យជំរឿនដូចជាកុំព្យូទ័រយួរដៃ ឬ ទូរស័ព្ទឆ្លាតវៃដែលមាននិមិត្តសញ្ញា(ឡូហ្កូ) ការិយាល័យ។

អ្នកធ្វើជំរឿននិង​​ អ្នកតំណាងនៅតាមមូលដ្ឋាននឹងប្រតិបត្តិការ ការងាររបស់ពួកគេនៅចន្លោះម៉ោង ៩ ព្រឹក ដល់ ម៉ោង ៩ យប់, ម៉ោងក្នុងស្រុក។

យើងកំពុងលើកទឹកចិត្តដល់ប្រជាជនទាំងអស់ នៅពេលដែលមានការសង្ស័យ សូមទូរស័ព្ទទៅការិយាល័យ

ប្រចាំតំបន់ញូវយ៉ក ដើម្បីសុំការផ្ទៀងផ្ទាត់តាមរយៈទូរស័ព្ទលេខ 1-800-991-2520 ។ ម៉ោងធ្វើការគឺចាប់ពី

ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រវេលាម៉ោង ៨ៈ០០ព្រឹក ដល់ម៉ោង៥ៈ០០ល្ងាច ម៉ោងពេលថ្ងៃខាងកើត ​(Eastern Daylight Time)

សូមមើលឯកសារភ្ជាប់សម្រាប់ជាឧទាហរណ៍នៃប័ណ្ណសម្គាល់ខ្លួនអ្នកជំរឿន។

អ្នករៀបចំធ្វើជំរឿន (អ្នកជំរឿន) នឹងមិនសួរ ឬស្នើសុំ ព័ត៌មានដូចខាងក្រោមឡើយៈ

  1. សុំចូលផ្ទះ
  2. លេខសុវត្ថិភាពសង្គម (Social Security numbers) ឬ ស្ថានភាពអន្តោប្រវេសន៍
  3. ប្រាក់ចំណូល លេខគណនីធនាគារ ឬព័ត៌មានហិរញ្ញវត្ថុណាមួយ។
  4. លេខកូដ​( PIN) ឬលេខសម្ងាត់នានា
  5. ការផ្តល់ប្រាក់ឧបត្ថម្ភ បរិច្ចាក ឬប្រាក់កាសនានា

ប្រតិបត្តិការតាមដានមិនឆ្លើយតប (NRFU) នឹងបញ្ចប់នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ ។


Census Enumerator Gear